14 មេទី១១ សំរាប់ខែមាឃ គឺបេណាយ៉ា ជាអ្នកស្រុកពីរ៉ាថូន ក្នុងពូជអំបូរអេប្រាអិម ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់
15 មេទី១២ សំរាប់ខែផល្គុណ គឺហេលដាយ ជាអ្នកស្រុកនថូផា ពូជពង្សអូធ្នាល ក្នុងវេននេះក៏មាន២ម៉ឺន៤ពាន់នាក់ដែរ។
16 ឯពួកចៅហ្វាយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន នោះដូច្នេះ គឺក្នុងពួករូបេន មានអេលាស៊ើរ កូនស៊ីកគ្រី ជាចៅហ្វាយ ក្នុងពួកស៊ីម្មាន គឺសេផាធា កូនម្អាកា
17 ក្នុងពួកលេវី គឺហាសាបយ៉ា ជាកូនកេមយួល ក្នុងវង្សរបស់អើរ៉ុន មានសាដុក
18 ក្នុងពួកយូដា គឺអេលីហ៊ូវ ជាជេដ្ឋាដាវីឌ ក្នុងពួកអ៊ីសាខារ គឺអំរី ជាកូនមីកែល
19 ក្នុងពួកសាប់យូល៉ូន គឺយីសម៉ាយ៉ា ជាកូនអូបាឌា ក្នុងពួកណែបថាលី គឺយេរីម៉ូត ជាកូនអាសរាល
20 ក្នុងពួកកូនចៅអេប្រាអិម គឺហូសេ ជាកូនអ័សាស៊ា ក្នុងពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺយ៉ូអែល ជាកូនពេដាយ៉ា