១ របាក្សត្រ 27:30-34 KHOV

30 អូប៊ីល សាសន៍​អ៊ីស‌ម៉ា‌អែល ជា​អ្នក​ត្រួត​លើ​ហ្វូង​អូដ្ឋ យេដាយ៉ា ដែល​នៅ​ស្រុក​មេរ៉ុន ជា​អ្នក​ត្រួត​លើ​ហ្វូង​លា យ៉ាស៊ីស ក្នុង​ពួក​ហាក់‌រេន ជា​អ្នក​ត្រួត​លើ​ហ្វូង​ចៀម

31 អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ព្រះ‌រាជ​ទ្រព្យ​របស់​ស្តេច​ដាវីឌ។

32 ឯ​យ៉ូណា‌ថាន ជា​ញាតិ​វង្ស​នឹង​ដាវីឌ ជា​អ្នក​ជួយ​គំនិត ជា​មនុស្ស​មាន​យោបល់ និង​ប្រាជ្ញា យេហ៊ី‌អែល​ជា​កូន​ហាក់‌ម៉ូនី ជា​អ្នក​នៅ​ជា​មួយ​នឹង​ពួក​បុត្រ​របស់​ស្តេច

33 អ័ហ៊ី‌ថូ‌ផែល ជា​អ្នក​ដែល​ជួយ​គំនិត​ដល់​ស្តេច ហើយ​ហ៊ូសាយ ជា​ពួក​អើគី ជា​អ្នក​ជិត​ស្និទ្ធ​នឹង​ស្តេច

34 បន្ទាប់​ពី​អ័ហ៊ី‌ថូ‌ផែល​មក នោះ​មាន​យេហូ‌យ៉ាដា ជា​កូន​បេណាយ៉ា និង​អ័បៀ‌ថើរ ហើយ​យ៉ូអាប់ ជា​មេ​ទ័ព​ធំ​របស់​ស្តេច។