១ របាក្សត្រ 3:1-4 KHOV

1 នេះ​ជា​ពួក​បុត្រា​របស់​ដាវីឌ ដែល​ស្តេច​ទ្រង់​បង្កើត​នៅ​ក្រុង​ហេប្រុន គឺ​អាំណូន ជា​បុត្រ​ច្បង ដែល​កើត​ពី​នាង​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​២ គឺ​ដានី‌យ៉ែល ដែល​កើត​ពី​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល

2 ទី​៣ គឺ​អាប់‌សា‌ឡំម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី ទី​៤ គឺ​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត

3 ទី​៥ គឺ​សេផាធា ជា​បុត្រ​នាង​អ័ប៊ី‌ថាល ទី​៦ គឺ​យីតរាម ដែល​កើត​ពី​នាង​អេកឡា ជា​ទេពី​ទ្រង់

4 ទ្រង់​បង្កើត​បុត្រ​ទាំង​៦​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​នោះ​អស់​៧​ឆ្នាំ​៦​ខែ រួច​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម អស់​៣៣​ឆ្នាំ​ទៀត