១ របាក្សត្រ 3:13-19 KHOV

13 យ៉ូថាម​មាន​បុត្រ ព្រះ‌នាម​ជា អ័ហាសៗ​មាន​បុត្រ ព្រះ‌នាម​ជា ហេសេគាៗ​មាន​បុត្រ ព្រះ‌នាម​ជា ម៉ាន៉ាសេ

14 ម៉ាន៉ាសេ​មាន​បុត្រ ព្រះ‌នាម​ជា អាំម៉ូនៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូសៀស។

15 យ៉ូសៀស​ក៏​មាន​បុត្រ ឯ​បុត្រ​ច្បង ព្រះ‌នាម​ជា​យ៉ូហា‌ណាន បុត្រ​ទី​២ ព្រះ‌នាម​ជា​យេហូ‌យ៉ា‌គីម ទី​៣​សេដេគា ទី​៤​សាលូម

16 ឯ​បុត្រ​របស់​យេហូ‌យ៉ា‌គីម គឺ​យេកូ‌នាសៗ​មាន​បុត្រ ព្រះ‌នាម​ជា​សេដេគា

17 ឯ​បុត្រ​របស់​យេកូ‌នាស ដែល​ជាប់​ជា​ឈ្លើយ គឺ​សាល‌ធាល

18 និង​ម៉ាល‌គីរ៉ាម ពេដាយ៉ា សេណាសារ យេកាមា ហូសាម៉ា និង​នេដាបយ៉ា

19 ឯ​បុត្រ​របស់​ពេដាយ៉ា គឺ​សូរ៉ូ‌បា‌បិល និង​ស៊ីម៉ាយ បុត្រ​សូរ៉ូ‌បា‌បិល គឺ​មស៊ូឡាម និង​ហាណានា ហើយ​សឡូមិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​២​នោះ