១ របាក្សត្រ 3:15-21 KHOV

15 យ៉ូសៀស​ក៏​មាន​បុត្រ ឯ​បុត្រ​ច្បង ព្រះ‌នាម​ជា​យ៉ូហា‌ណាន បុត្រ​ទី​២ ព្រះ‌នាម​ជា​យេហូ‌យ៉ា‌គីម ទី​៣​សេដេគា ទី​៤​សាលូម

16 ឯ​បុត្រ​របស់​យេហូ‌យ៉ា‌គីម គឺ​យេកូ‌នាសៗ​មាន​បុត្រ ព្រះ‌នាម​ជា​សេដេគា

17 ឯ​បុត្រ​របស់​យេកូ‌នាស ដែល​ជាប់​ជា​ឈ្លើយ គឺ​សាល‌ធាល

18 និង​ម៉ាល‌គីរ៉ាម ពេដាយ៉ា សេណាសារ យេកាមា ហូសាម៉ា និង​នេដាបយ៉ា

19 ឯ​បុត្រ​របស់​ពេដាយ៉ា គឺ​សូរ៉ូ‌បា‌បិល និង​ស៊ីម៉ាយ បុត្រ​សូរ៉ូ‌បា‌បិល គឺ​មស៊ូឡាម និង​ហាណានា ហើយ​សឡូមិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​២​នោះ

20 ព្រម​ទាំង​ហាស៊ូបា អូហែល បេរេគា ហាសាឌា និង​យ៉ាសាប-ហេសេឌ ទាំង​អស់​មាន​៥​អង្គ

21 ឯ​បុត្រ​របស់​ហាណានា គឺ​ពេឡាធា និង​អេសាយ រួច​មាន​បុត្រ​ទាំង​ប៉ុន្មាន​របស់​រេផាយ៉ា អើណាន អូបាឌា និង​សេកានា