25 សូលមានកូនឈ្មោះសាលូមៗ មានកូនឈ្មោះមីបសាមៗ មានកូនឈ្មោះមីសម៉ា
26 មីសម៉ាមានកូនឈ្មោះហាមូអែលៗ មានកូនឈ្មោះសាគើរៗមានកូនឈ្មោះស៊ីម៉ាយ
27 ឯស៊ីម៉ាយ គាត់មានកូនប្រុស១៦នាក់ ហើយនឹងកូនស្រី៦ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចំរើន ដូចជាពួកកូនចៅយូដាទេ
28 អ្នកទាំងនោះនៅត្រង់ក្រុងបៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល
29 ប៊ីលហា អេសែម ថូឡាឌ
30 បេធួល ហោម៉ា ស៊ីកឡាក់
31 បេត-ម៉ារកាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយនៅស្អារ៉ែម នេះហើយជាទីក្រុងរបស់គេ ដរាបដល់រាជ្យដាវីឌ