១ របាក្សត្រ 4:35-41 KHOV

35 ហើយ​យ៉ូអែល និង​យេហ៊ូវ ជា​កូន​យ៉ូស៊ីបយ៉ា ដែល​ជា​កូន​សេរ៉ាយ៉ា ជា​កូន​អ័ស៊ី‌អែល

36 ហើយ​អេលី‌យ៉ូ‌ន៉ាយ យ្អាកូបា យេសូ‌ហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា

37 និង​ស៊ីសា ជា​កូន​ស៊ីភី ដែល​ជា​កូន​អ័ឡូន ជា​កូន​យេដាយ៉ា ជា​កូន​ស៊ីមរី ដែល​ជា​កូន​សេម៉ាយ៉ា

38 អ្នក​ទាំង​នោះ​ដែល​មាន​ឈ្មោះ​កត់​ទុក​ហើយ សុទ្ធ​តែ​ជា​អ្នក​ប្រធាន​ក្នុង​គ្រួ​គេ ហើយ​ពួក​វង្ស​នៃ​អយ្យកោ​គេ ក៏​ចំរើន​ជា​ច្រើន​ឡើង។

39 ពួក​នោះ​បាន​ទៅ​ឯ​ទ្វារ​ចូល​ស្រុក​កេដោរ គឺ​ខាង​កើត​ច្រក​ភ្នំ ដើម្បី​ស្វែង​រក​ស្មៅ សំរាប់​ចិញ្ចឹម​ហ្វូង​សត្វ

40 នៅ​ទី​នោះ គេ​ឃើញ​មាន​ស្មៅ​បរិបូរ​ល្អ ស្រុក​នោះ​ក៏​ធំ​ទូលាយ ហើយ​សុខ​ស្រួល​ផង ដ្បិត​ពួក​សាសន៍​ហាំ​បាន​នៅ​ឯ​នោះ​ពី​ដើម

41 ហើយ​ពួក​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ទាំង​នេះ​បាន​មក នៅ​គ្រា​ហេសេគា ជា​ស្តេច​យូដា​បំផ្លាញ​ត្រសាល​គេ និង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​នៅ​ស្រុក​នោះ ព្រម​ទាំង​រំលាយ​ពួក​គេ​អស់​រលីង រហូត​ដល់​សព្វ​ថ្ងៃ​នេះ រួច​តាំង​ទី​លំនៅ​នៅ​ស្រុក​របស់​គេ ដោយ​ព្រោះ​ទី​នោះ​មាន​ស្មៅ​សំរាប់​ហ្វូង​សត្វ