38 អ្នកទាំងនោះដែលមានឈ្មោះកត់ទុកហើយ សុទ្ធតែជាអ្នកប្រធានក្នុងគ្រួគេ ហើយពួកវង្សនៃអយ្យកោគេ ក៏ចំរើនជាច្រើនឡើង។
39 ពួកនោះបានទៅឯទ្វារចូលស្រុកកេដោរ គឺខាងកើតច្រកភ្នំ ដើម្បីស្វែងរកស្មៅ សំរាប់ចិញ្ចឹមហ្វូងសត្វ
40 នៅទីនោះ គេឃើញមានស្មៅបរិបូរល្អ ស្រុកនោះក៏ធំទូលាយ ហើយសុខស្រួលផង ដ្បិតពួកសាសន៍ហាំបាននៅឯនោះពីដើម
41 ហើយពួកអ្នកដែលមានឈ្មោះកត់ទុកទាំងនេះបានមក នៅគ្រាហេសេគា ជាស្តេចយូដាបំផ្លាញត្រសាលគេ និងផ្ទះទាំងប៉ុន្មានដែលឃើញមាននៅស្រុកនោះ ព្រមទាំងរំលាយពួកគេអស់រលីង រហូតដល់សព្វថ្ងៃនេះ រួចតាំងទីលំនៅនៅស្រុករបស់គេ ដោយព្រោះទីនោះមានស្មៅសំរាប់ហ្វូងសត្វ
42 ហើយពួកកូនចៅស៊ីម្មាន៥០០នាក់ ក៏ទៅឯស្រុកសៀរ មានពេឡាធា នារីយ៉ា រេផាយ៉ា និងអ៊ូស៊ាល ជាកូនអ៊ីស៊ី ធ្វើជាមេគេ
43 ហើយគេប្រហារសំណល់ពួកអាម៉ាលេក ដែលបានរួចជីវិតនៅ រួចក៏តាំងទីលំនៅគេនៅស្រុកនោះ រហូតដល់សព្វថ្ងៃនេះ។