១ របាក្សត្រ 4:39-43 KHOV

39 ពួក​នោះ​បាន​ទៅ​ឯ​ទ្វារ​ចូល​ស្រុក​កេដោរ គឺ​ខាង​កើត​ច្រក​ភ្នំ ដើម្បី​ស្វែង​រក​ស្មៅ សំរាប់​ចិញ្ចឹម​ហ្វូង​សត្វ

40 នៅ​ទី​នោះ គេ​ឃើញ​មាន​ស្មៅ​បរិបូរ​ល្អ ស្រុក​នោះ​ក៏​ធំ​ទូលាយ ហើយ​សុខ​ស្រួល​ផង ដ្បិត​ពួក​សាសន៍​ហាំ​បាន​នៅ​ឯ​នោះ​ពី​ដើម

41 ហើយ​ពួក​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ទាំង​នេះ​បាន​មក នៅ​គ្រា​ហេសេគា ជា​ស្តេច​យូដា​បំផ្លាញ​ត្រសាល​គេ និង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​នៅ​ស្រុក​នោះ ព្រម​ទាំង​រំលាយ​ពួក​គេ​អស់​រលីង រហូត​ដល់​សព្វ​ថ្ងៃ​នេះ រួច​តាំង​ទី​លំនៅ​នៅ​ស្រុក​របស់​គេ ដោយ​ព្រោះ​ទី​នោះ​មាន​ស្មៅ​សំរាប់​ហ្វូង​សត្វ

42 ហើយ​ពួក​កូន​ចៅ​ស៊ីម្មាន​៥០០​នាក់ ក៏​ទៅ​ឯ​ស្រុក​សៀរ មាន​ពេឡាធា នារីយ៉ា រេផាយ៉ា និង​អ៊ូស៊ាល ជា​កូន​អ៊ីស៊ី ធ្វើ​ជា​មេ​គេ

43 ហើយ​គេ​ប្រហារ​សំណល់​ពួក​អាម៉ា‌លេក ដែល​បាន​រួច​ជីវិត​នៅ រួច​ក៏​តាំង​ទី​លំនៅ​គេ​នៅ​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។