8 ឯកោស គាត់បង្កើតអ័នូប និងសូបេបា ហើយនឹងគ្រួអ័ខាហែល ជាកូនហារូម។
9 ឯយ៉ាបេស គាត់ជាមនុស្សដែលគេរាប់អាន លើសជាងពួកបងប្អូនគាត់ ម្តាយបានឲ្យឈ្មោះថា យ៉ាបេស ដោយថា ពីព្រោះខ្ញុំបានបង្កើតវាមក ដោយមានចិត្តព្រួយ
10 យ៉ាបេសនេះ គាត់បានអំពាវនាវ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា ឱបើទ្រង់នឹងប្រទានពរមកទូលបង្គំទៅអេះ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំ ឲ្យទូលាយឡើង ហើយឲ្យព្រះហស្តទ្រង់បាននៅជាមួយនឹងទូលបង្គំ ដើម្បីនឹងរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ ប្រយោជន៍មិនឲ្យទូលបង្គំកើតចិត្តព្រួយ ព្រះទ្រង់ក៏ប្រោសប្រទានដល់គាត់ដូចជាបានសូម
11 ឯកេលូបជាប្អូនស៊ូហា គាត់បង្កើតមហ៊ារ ដែលជាឪពុកអែសថូន
12 អែសថូនបង្កើតបេត-រ៉ាផា ផាសេហា និងថេហ៊ីណា ដែលជាអ្នកតាំងក្រុងណាហាស នោះសុទ្ធតែជាពួកអ្នកនៅត្រង់រេកា
13 ឯកូនរបស់កេណាស គឺអូធ្នាល និងសេរ៉ាយ៉ា កូនរបស់អូធ្នាល គឺហាថាត
14 ឯមេវណូថាយ គាត់បង្កើតអូប្រា សេរ៉ាយ៉ាបង្កើតយ៉ូអាប់ ជាអ្នកតាំងតំបន់នៃពួកនៅច្រកភ្នំហារ៉ាស៊ីម ពីព្រោះគេសុទ្ធតែជាពួកជាងរចនា