1 ឯកូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ
2 ដ្បិតយូដាគាត់មានអំណាចជាងបងប្អូនគាត់ទាំងអស់ ហើយអ្នកដែលជាប្រធានក៏កើតពីគាត់មក តែអំណាចនៃបងច្បងជារបស់យ៉ូសែបវិញ)
3 ដូច្នេះកូនរបស់រូបេនជាកូនច្បងអ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន កើមី
4 ឯកូនរបស់យ៉ូអែល គឺសេម៉ាយ៉ាៗមានកូនឈ្មោះកុកៗមានកូនឈ្មោះស៊ីម៉ាយ
5 ស៊ីម៉ាយមានកូនឈ្មោះមីកាៗមានកូនឈ្មោះរីអាយ៉ាៗមានកូនឈ្មោះបាល