១ របាក្សត្រ 5:1-6 KHOV

1 ឯ​កូន​របស់​រូបេន ជា​កូន​ច្បង​អ៊ីស្រា‌អែល (រូបេន​នេះ​ជា​កូន​ច្បង​មែន តែ​ដោយ​ព្រោះ​គាត់​ធ្វើ​បង្អាប់ ដល់​ដំណេក​ឪពុក បាន​ជា​អំណាច​របស់​បង​ច្បង​បាន​ឲ្យ​ទៅ​កូន​យ៉ូសែប ដែល​ជា​កូន​អ៊ីស្រា‌អែល​វិញ ហើយ​ពង្សាវតារ​មិន​ត្រូវ​រាប់​តាម​ច្បាប់​បង​ច្បង​ពិត​នោះ​ទេ

2 ដ្បិត​យូដា​គាត់​មាន​អំណាច​ជាង​បង​ប្អូន​គាត់​ទាំង​អស់ ហើយ​អ្នក​ដែល​ជា​ប្រធាន​ក៏​កើត​ពី​គាត់​មក តែ​អំណាច​នៃ​បង​ច្បង​ជា​របស់​យ៉ូសែប​វិញ)

3 ដូច្នេះ​កូន​របស់​រូបេន​ជា​កូន​ច្បង​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន កើមី

4 ឯ​កូន​របស់​យ៉ូអែល គឺ​សេម៉ាយ៉ាៗ​មាន​កូន​ឈ្មោះ​កុកៗ​មាន​កូន​ឈ្មោះ​ស៊ីម៉ាយ

5 ស៊ីម៉ាយ​មាន​កូន​ឈ្មោះ​មីកាៗ​មាន​កូន​ឈ្មោះ​រីអាយ៉ាៗ​មាន​កូន​ឈ្មោះ​បាល

6 បាល​មាន​កូន​មួយ​ឈ្មោះ​ប្អេរ៉ា ជា​អ្នក​ដែល​ទីកឡាត-ពីលេ‌ស៊ើរ ស្តេច​ស្រុក​អាស‌ស៊ើរ​បាន​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ អ្នក​នោះ​ជា​កំពូល​លើ​ពួក​រូបេន