14 នេះសុទ្ធតែជាកូនចៅអ័ប៊ីហែល ជាកូនហ៊ូរី ដែលជាកូនយ៉ារ៉ូអាៗជាកូនកាឡាតៗជាកូនមីកែលៗជាកូនយេស៊ីសាយៗជាកូនយ៉ាដោ ដែលជាកូនប៊ូស
15 ឯអ័ហ៊ី ជាកូនអ័បឌាល ដែលជាកូនគូនី គាត់ជាមេលើវង្សឪពុកគេ
16 ពួកនោះគេនៅស្រុកកាឡាត ក្នុងស្រុកបាសាន ហើយក្នុងទីក្រុងតូចទាំងប៉ុន្មាននៅស្រុកនោះ និងក្នុងភូមិដែលនៅជុំវិញក្រុងសារ៉ុនរហូតដល់ព្រំស្រុកគេ
17 ពួកអ្នកទាំងនោះបានកត់ក្នុងបញ្ជីតាមពង្សាវតាររបស់គេ នៅក្នុងរាជ្យយ៉ូថាម ជាស្តេចយូដា ហើយនៅក្នុងរាជ្យយេរ៉ូបោម ជាស្តេចអ៊ីស្រាអែល។
18 ឯកូនរបស់រូបេន ព្រមទាំងពួកកាឌ់ និងពួកម៉ាន៉ាសេ១ចំហៀង គេមានមនុស្សក្លាហាន ដែលអាចនឹងកាន់ខែល និងដាវ បាញ់ធ្នូ ហើយក៏ថ្នឹកនឹងចំបាំង គឺចំនួនជា៤ម៉ឺន៤ពាន់៧៦០នាក់ ដែលអាចនឹងចេញទៅច្បាំងបាន
19 គេលើកគ្នាទៅច្បាំងនឹងពួកហាការេន ពួកយេធើរ ពួកណាភីស និងពួកណូដាប់
20 គេក៏មានសេចក្ដីជំនួយជួយ ទាំងនឹងពួកទាំងនោះ ហើយពួកហាការេន ព្រមទាំងអស់អ្នកដែលនៅជាមួយ ក៏ត្រូវប្រគល់មកក្នុងកណ្តាប់ដៃគេ ពីព្រោះគេបានអំពាវនាវដល់ព្រះនៅវេលាចំបាំង ទ្រង់ក៏ទទួលព្រមតាម ដោយព្រោះគេបានទីពឹងដល់ទ្រង់