១ របាក្សត្រ 5:17-23 KHOV

17 ពួក​អ្នក​ទាំង​នោះ​បាន​កត់​ក្នុង​បញ្ជី​តាម​ពង្សាវតារ​របស់​គេ នៅ​ក្នុង​រាជ្យ​យ៉ូថាម ជា​ស្តេច​យូដា ហើយ​នៅ​ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល។

18 ឯ​កូន​របស់​រូបេន ព្រម​ទាំង​ពួក​កាឌ់ និង​ពួក​ម៉ាន៉ាសេ​១​ចំហៀង គេ​មាន​មនុស្ស​ក្លាហាន ដែល​អាច​នឹង​កាន់​ខែល និង​ដាវ បាញ់​ធ្នូ ហើយ​ក៏​ថ្នឹក​នឹង​ចំបាំង គឺ​ចំនួន​ជា​៤​ម៉ឺន​៤​ពាន់​៧៦០​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

19 គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាការេន ពួក​យេធើរ ពួក​ណាភីស និង​ពួក​ណូដាប់

20 គេ​ក៏​មាន​សេចក្ដី​ជំនួយ​ជួយ ទាំង​នឹង​ពួក​ទាំង​នោះ ហើយ​ពួក​ហាការេន ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ ក៏​ត្រូវ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​គេ ពី​ព្រោះ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៅ​វេលា​ចំបាំង ទ្រង់​ក៏​ទទួល​ព្រម​តាម ដោយ​ព្រោះ​គេ​បាន​ទី​ពឹង​ដល់​ទ្រង់

21 គេ​ចាប់​យក​ហ្វូង​សត្វ​របស់​ពួក​នោះ គឺ​អូដ្ឋ​៥​ម៉ឺន ចៀម​២​សែន​៥​ម៉ឺន និង​លា​២​ពាន់ ព្រម​ទាំង​មនុស្ស​១​សែន​នាក់

22 មាន​មនុស្ស​ដួល​ស្លាប់​សន្ធឹក​ណាស់ ដ្បិត​ចំបាំង​នោះ​កើត​ពី​ព្រះ គេ​ក៏​អាស្រ័យ​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ទាំង​នោះ ដរាប​ដល់​វេលា​ដែល​គេ​ត្រូវ​ជាប់​ជា​ឈ្លើយ​វិញ។

23 ឯ​ពួក​កូន​ចៅ​របស់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដែល​នៅ​ក្នុង​ស្រុក​នោះ គេ​ក៏​ចំរើន​ឡើង​ចាប់​តាំង​ពី​ស្រុក​បាសាន រហូត​ដល់​ស្រុក​បាល-ហ៊ើម៉ូន និង​សេនារ ហើយ​ភ្នំ​ហ៊ើម៉ូន