១ របាក្សត្រ 5:7-13 KHOV

7 ឯ​ពួក​បង​ប្អូន​គាត់​តាម​គ្រួ​គេ ក្នុង​កាល​ដែល​ធ្វើ​បញ្ជី​ពង្សាវតារ តាម​អស់​ទាំង​ដំណ​គេ នោះ​បាន​រាប់​ជា​មេ គឺ​យីអែល និង​សាការី

8 ហើយ​បេឡា ជា​កូន​អ័សាស ដែល​ជា​កូន​សេម៉ា ជា​កូន​យ៉ូអែល ដែល​នៅ​ស្រុក​អារ៉ូ‌អ៊ើរ​រហូត​ដល់​នេបូរ និង​បាល-មេយ៉ូន

9 ក៏​នៅ​លយ​ទៅ​ខាង​កើត ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​មាត់​ទី​រហោ‌ស្ថាន ពី​ព្រោះ​ហ្វូង​សត្វ​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ស្រុក​កាឡាត

10 ហើយ​នៅ​ក្នុង​រាជ្យ​សូល នោះ​គេ​បាន​ច្បាំង​នឹង​ពួក​ហាការេន ពួក​នោះ​ក៏​ចាញ់​គេ រួច​គេ​នៅ​ក្នុង​ទី​លំនៅ​របស់​ពួក​នោះ នៅ​ពេញ​ក្នុង​ស្រុក​កាឡាត​ប៉ែក​ខាង​កើត។

11 ពួក​កូន​ចៅ​កាឌ់​ក៏​នៅ​ក្នុង​ស្រុក​បាសាន​ជាប់​នឹង​គេ​រហូត​ដល់​សាលកា

12 មាន​យ៉ូអែល​ជា​មេ សាផាម​ជា​បន្ទាប់ រួច​យ្អាណាយ និង​សាផាត នៅ​ស្រុក​បាសាន​នោះ

13 រីឯ​ពួក​បង​ប្អូន​គេ ដែល​កើត​ក្នុង​វង្ស​របស់​ឪពុក​គេ នោះ​គឺ​មីកែល មស៊ូឡាម សេបា យ៉ូរ៉ាយ យ៉ាកាន ស៊ីអា និង​ហេប៊ើរ ទាំង​អស់​មាន​៧​នាក់