១ របាក្សត្រ 6:29-35 KHOV

29 ឯ​កូន​ចៅ​ម្រ៉ារី គឺ​ម៉ាសលីៗ​បង្កើត​លិបនីៗ​បង្កើត​ស៊ីម៉ាយៗ​បង្កើត​អ៊ូសា

30 អ៊ូសា​បង្កើត​សាំម៉ាៗ​បង្កើត​ហាគីយ៉ាៗ​បង្កើត​អ័សាយ៉ា។

31 កាល​ហឹប​នៃ​ព្រះ​បាន​សេចក្ដី​សំរាក​ហើយ នោះ​ស្តេច​ដាវីឌ ទ្រង់​តាំង​ឲ្យ​មាន​ពួក​អ្នក​ត្រួត​លើ​ការ‌ងារ​ចំរៀង​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

32 គេ​បាន​ប្រតិ‌បត្តិ​ក្នុង​ការ​ចំរៀង​នៅ​មុខ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ ដរាប​ដល់​សាឡូ‌ម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​ចូល​ធ្វើ​ការ‌ងារ​គេ តាម​វេន​រៀង​ខ្លួន

33 ឯ​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ និង​កូន​ចៅ​គេ គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ហេម៉ាន​ជា​អ្នក​ចំរៀង គាត់​ជា​កូន​របស់​យ៉ូអែល ដែល​ជា​កូន​សាំយូ‌អែល

34 សាំយូ‌អែល ជា​កូន​អែល‌កាណាៗ ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលាបៗ ជា​កូន​ណាហាត់

35 ណាហាត់ ជា​កូន​ស៊ូភៗ ជា​កូន​អែល‌កាណា អែល‌កាណា​ជា​កូន​ម៉ាហាតៗ ជា​កូន​អ័ម៉ា‌សាយ