១ របាក្សត្រ 6:49-55 KHOV

49 ឯ​អើរ៉ុន និង​ពួក​កូន​លោក គេ​ថ្វាយ​ដង្វាយ​នៅ​លើ​អាស‌នា​នៃ​ដង្វាយ​ដុត និង​អាស‌នា​គ្រឿង​ក្រអូប ក៏​ធ្វើ​សំរេច​ការ‌ងារ​ទាំង​អស់ នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត និង​ការ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​បាប នៃ​ពួក​អ៊ីស្រា‌អែល​ផង តាម​គ្រប់​ទាំង​បង្គាប់​របស់​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ

50 នេះ​កូន​ចៅ​អើរ៉ុន គឺ​លោក​បង្កើត​អេលាសារៗ​បង្កើត​ភីនេ‌ហាសៗ​បង្កើត​អ័ប៊ី‌សួរ

51 ឯ​អ័ប៊ី‌សួរ​ក៏​បង្កើត​ប៊ូកគីៗ បង្កើត​អ៊ូស៊ីៗ​បង្កើត​សេរ៉ា‌ហ៊ា

52 សេរ៉ា‌ហ៊ា​បង្កើត​មេរ៉ាយ៉ូតៗ​បង្កើត​អ័ម៉ារាៗ​បង្កើត​អ័ហ៊ី‌ទូប

53 អ័ហ៊ី‌ទូប​បង្កើត​សាដុកៗ​បង្កើត​អ័ហ៊ីម៉ាស។

54 ឯ​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អើរ៉ុន តាម​ទី​ក្រុង តាម​ព្រំ‌ដែន នោះ​ខាង​ឯ​ពួក​គ្រួ​កេហាត់ (ដ្បិត​ពួក​គេ​បាន​ឆ្នោត​ទី​១)

55 បាន​ឲ្យ​គេ​មាន​ក្រុង​ហេប្រុន នៅ​ស្រុក​យូដា និង​តំបន់​នៅ​ជាប់​ជុំវិញ