១ របាក្សត្រ 6:51-57 KHOV

51 ឯ​អ័ប៊ី‌សួរ​ក៏​បង្កើត​ប៊ូកគីៗ បង្កើត​អ៊ូស៊ីៗ​បង្កើត​សេរ៉ា‌ហ៊ា

52 សេរ៉ា‌ហ៊ា​បង្កើត​មេរ៉ាយ៉ូតៗ​បង្កើត​អ័ម៉ារាៗ​បង្កើត​អ័ហ៊ី‌ទូប

53 អ័ហ៊ី‌ទូប​បង្កើត​សាដុកៗ​បង្កើត​អ័ហ៊ីម៉ាស។

54 ឯ​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អើរ៉ុន តាម​ទី​ក្រុង តាម​ព្រំ‌ដែន នោះ​ខាង​ឯ​ពួក​គ្រួ​កេហាត់ (ដ្បិត​ពួក​គេ​បាន​ឆ្នោត​ទី​១)

55 បាន​ឲ្យ​គេ​មាន​ក្រុង​ហេប្រុន នៅ​ស្រុក​យូដា និង​តំបន់​នៅ​ជាប់​ជុំវិញ

56 តែ​ស្រែ​ចំការ​នៃ​ទី​ក្រុង និង​ភូមិ​នៅ​ជាប់​ជុំវិញ នោះ​បាន​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ​វិញ

57 ហើយ​បាន​ឲ្យ​ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដែរ គឺ​ក្រុង​ហេប្រុន ក្រុង​លិបណា និង​តំបន់​នៅ​ជុំវិញ​ក្រុង​យ៉ាទារ ក្រុង​អែស‌ថេម៉ូរ និង​តំបន់​នៅ​ជុំវិញ