52 សេរ៉ាហ៊ាបង្កើតមេរ៉ាយ៉ូតៗបង្កើតអ័ម៉ារាៗបង្កើតអ័ហ៊ីទូប
53 អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស។
54 ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១)
55 បានឲ្យគេមានក្រុងហេប្រុន នៅស្រុកយូដា និងតំបន់នៅជាប់ជុំវិញ
56 តែស្រែចំការនៃទីក្រុង និងភូមិនៅជាប់ជុំវិញ នោះបានឲ្យដល់កាលែប ជាកូនយេភូនេវិញ
57 ហើយបានឲ្យទីក្រុងពំនាក់ទាំងប៉ុន្មាន ដល់ពួកកូនចៅអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា និងតំបន់នៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ និងតំបន់នៅជុំវិញ
58 ក្រុងហូឡូន និងតំបន់នៅជុំវិញ ក្រុងដេបៀរ និងតំបន់នៅជុំវិញ