១ របាក្សត្រ 6:58-64 KHOV

58 ក្រុង​ហូឡូន និង​តំបន់​នៅ​ជុំវិញ ក្រុង​ដេបៀរ និង​តំបន់​នៅ​ជុំវិញ

59 ក្រុង​អាសាន និង​តំបន់​នៅ​ជុំវិញ ក្រុង​បេត-សេមែស និង​តំបន់​នៅ​ជុំវិញ

60 ហើយ​ពី​ពូជ​អំបូរ​បេន‌យ៉ា‌មីន នោះ​ក៏​ឲ្យ​ក្រុង​កេបា និង​តំបន់​នៅ​ជុំវិញ ក្រុង​អាលេ‌មែត និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អាន៉ា‌ថោត និង​តំបន់​នៅ​ជុំវិញ ទី​ក្រុង​សំរាប់​ពួក​គ្រួ​កេហាត់​ទាំង​អស់​មាន​១៣។

61 ឯ​ពួក​កូន​ចៅ​កេហាត់ ដែល​សល់​ក្នុង​ពួក​គ្រួ​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នោះ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១០​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដល់​គេ

62 ឯ​ពួក​កូន​ចៅ​គើសុន​តាម​គ្រួ​គេ នោះ​បាន​ឲ្យ​ទី​ក្រុង​១៣ ពី​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែប‌ថាលី ហើយ​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​ដែល​នៅ​ស្រុក​បាសាន

63 ចំណែក​ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១២ ពី​ពូជ​អំបូរ​រូបេន កាឌ់ និង​សាប់‌យូល៉ូន

64 ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​បាន​ឲ្យ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​តំបន់​នៅ​ជុំវិញ ទៅ​ពួក​លេវី