១ របាក្សត្រ 6:62-68 KHOV

62 ឯ​ពួក​កូន​ចៅ​គើសុន​តាម​គ្រួ​គេ នោះ​បាន​ឲ្យ​ទី​ក្រុង​១៣ ពី​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែប‌ថាលី ហើយ​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​ដែល​នៅ​ស្រុក​បាសាន

63 ចំណែក​ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១២ ពី​ពូជ​អំបូរ​រូបេន កាឌ់ និង​សាប់‌យូល៉ូន

64 ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​បាន​ឲ្យ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​តំបន់​នៅ​ជុំវិញ ទៅ​ពួក​លេវី

65 គេ​បាន​ចែក​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​ឈ្មោះ​កត់​ទុក​នេះ​ដល់​គេ ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​យូដា កូន​ចៅ​ស៊ីម្មាន និង​កូន​ចៅ​បេន‌យ៉ា‌មីន ដោយ​ចាប់​ឆ្នោត។

66 មាន​ពួក​គ្រួ​នៃ​កូន​ចៅ​កេហាត់​ខ្លះ គេ​បាន​ទី​ក្រុង​របស់​ព្រំ‌ដែន​ខ្លួន ពី​ក្នុង​ពូជ​អំបូរ​អេប្រា‌អិម​វិញ

67 ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ក៏​បាន​ឲ្យ​ដល់​ពួក​កេហាត់​ដែរ គឺ​ក្រុង​ស៊ីគែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម ព្រម​ទាំង​តំបន់​នៅ​ជុំវិញ ក្រុង​កេស៊ើរ និង​តំបន់​នៅ​ជុំវិញ

68 ក្រុង​យ៉ុក‌មាម និង​តំបន់​នៅ​ជុំវិញ ក្រុង​បេត-ហូរ៉ុន និង​តំបន់​នៅ​ជុំវិញ