67 ទីក្រុងពំនាក់ទាំងប៉ុន្មាន ក៏បានឲ្យដល់ពួកកេហាត់ដែរ គឺក្រុងស៊ីគែម ដែលនៅស្រុកភ្នំអេប្រាអិម ព្រមទាំងតំបន់នៅជុំវិញ ក្រុងកេស៊ើរ និងតំបន់នៅជុំវិញ
68 ក្រុងយ៉ុកមាម និងតំបន់នៅជុំវិញ ក្រុងបេត-ហូរ៉ុន និងតំបន់នៅជុំវិញ
69 ក្រុងអាយ៉ាឡូន និងតំបន់នៅជុំវិញ ហើយក្រុងកាថ-រីម៉ូន និងតំបន់នៅជុំវិញ
70 ហើយពីពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះក៏ឲ្យក្រុងអាន់នើរ និងតំបន់នៅជុំវិញ ក្រុងប៊ីលាម និងតំបន់នៅជុំវិញ សំរាប់ពួកគ្រួកូនចៅកេហាត់ដែលសល់ដែរ។
71 ឯពួកកូនចៅគើសុន នោះបានចែកឲ្យមានទីក្រុងរបស់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន និងតំបន់នៅជុំវិញ ហើយក្រុងអាសថារ៉ូត និងតំបន់នៅជុំវិញ
72 ហើយពីពូជអំបូរអ៊ីសាខារ ក៏ឲ្យក្រុងកេដេស និងតំបន់នៅជុំវិញ ក្រុងដាប្រាត និងតំបន់នៅជុំវិញ
73 ក្រុងរ៉ាម៉ូត និងតំបន់នៅជុំវិញ ហើយក្រុងអានេម និងតំបន់នៅជុំវិញ