១ របាក្សត្រ 6:68-74 KHOV

68 ក្រុង​យ៉ុក‌មាម និង​តំបន់​នៅ​ជុំវិញ ក្រុង​បេត-ហូរ៉ុន និង​តំបន់​នៅ​ជុំវិញ

69 ក្រុង​អាយ៉ា‌ឡូន និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​កាថ-រីម៉ូន និង​តំបន់​នៅ​ជុំវិញ

70 ហើយ​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​ក៏​ឲ្យ​ក្រុង​អាន់នើរ និង​តំបន់​នៅ​ជុំវិញ ក្រុង​ប៊ីលាម និង​តំបន់​នៅ​ជុំវិញ សំរាប់​ពួក​គ្រួ​កូន​ចៅ​កេហាត់​ដែល​សល់​ដែរ។

71 ឯ​ពួក​កូន​ចៅ​គើសុន នោះ​បាន​ចែក​ឲ្យ​មាន​ទី​ក្រុង​របស់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អាស‌ថារ៉ូត និង​តំបន់​នៅ​ជុំវិញ

72 ហើយ​ពី​ពូជ​អំបូរ​អ៊ីសាខារ ក៏​ឲ្យ​ក្រុង​កេដេស និង​តំបន់​នៅ​ជុំវិញ ក្រុង​ដាប្រាត និង​តំបន់​នៅ​ជុំវិញ

73 ក្រុង​រ៉ាម៉ូត និង​តំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អានេម និង​តំបន់​នៅ​ជុំវិញ

74 ពី​ពូជ​អំបូរ​អេស៊ើរ ក៏​ឲ្យ​ក្រុង​ម៉ាសាល និង​តំបន់​នៅ​ជុំវិញ ក្រុង​អាប់ដូន និង​តំបន់​នៅ​ជុំវិញ