77 ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីពូជអំបូរសាប់យូល៉ូន គឺក្រុងរីម៉ូនរ និងតំបន់នៅជុំវិញ ក្រុងតាបោរ និងតំបន់នៅជុំវិញ
78 និងខាងនាយទន្លេយ័រដាន់ ត្រង់ក្រុងយេរីខូរ គឺខាងកើតទន្លេនោះពីពូជអំបូររូបេន ក៏ឲ្យក្រុងបេស៊ើរ ដែលនៅទីរហោស្ថាន និងតំបន់នៅជុំវិញ ក្រុងយ៉ាហាស និងតំបន់នៅជុំវិញ
79 ក្រុងក្តេម៉ូត និងតំបន់នៅជុំវិញ ហើយក្រុងមេផ្អាត និងតំបន់នៅជុំវិញ
80 ពីពូជអំបូរកាឌ់ បានឲ្យក្រុងរ៉ាម៉ូតនៅស្រុកកាឡាត និងតំបន់នៅជុំវិញ ក្រុងម៉ាហាណែម និងតំបន់នៅជុំវិញ
81 ក្រុងហែសបូន និងតំបន់នៅជុំវិញ ហើយក្រុងយ៉ាស៊ើរ និងតំបន់នៅជុំវិញ។