9 អ័ហ៊ីម៉ាសបង្កើតអ័សារាៗបង្កើតយ៉ូហាណាន
10 យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម)
11 ឯអ័សារាក៏បង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប
12 អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតសាលូម
13 សាលូមបង្កើតហ៊ីលគីយ៉ាៗបង្កើតអ័សារា
14 អ័សារាបង្កើតសេរ៉ាយ៉ាៗបង្កើតយេហូសាដាក
15 យេហូសាដាកក៏ទៅជាឈ្លើយ ក្នុងកាលដែលព្រះយេហូវ៉ាបានដឹកនាំពួកយូដា និងពួកក្រុងយេរូសាឡិមទៅ ដោយព្រះហស្តនៃនេប៊ូក្នេសា។