16 ឯនាងម្អាកាជាប្រពន្ធម៉ាគារនាងបង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា ពេរែស ប្អូនគាត់ឈ្មោះសេរែស ហើយកូនរបស់អ្នកនោះ គឺអ៊ូឡាម និងរ៉ាគែម
17 ឯកូនរបស់អ៊ូឡាម គឺបេដាន នេះសុទ្ធតែជាកូនចៅរបស់កាឡាត ដែលជាកូនម៉ាគារ ជាកូនម៉ាន៉ាសេ
18 ហើយហាម៉ូលេកេត ជាប្អូនស្រីគាត់ ក៏បង្កើតអ៊ីសហូឌ អ័បៀស៊ើរ និងម៉ាឡា
19 ហើយកូនរបស់សេមីដា គឺអ័សយ៉ាន ស៊ីគែម លីកហ៊ី អ័នីយ៉ាម។
20 ឯកូនរបស់អេប្រាអិម គឺស៊ុថេឡាៗបង្កើតបេរេឌ បេរេឌបង្កើតថាហាតៗ បង្កើតអេឡាដាៗ បង្កើតថាហាត
21 ថាហាតគាត់បង្កើតសាបាឌៗ បង្កើតស៊ុថេឡាៗបង្កើតអេសើរ និងអេលាឌ ដែលពួកអ្នកកើតនៅស្រុកកាថបានសំឡាប់ ដោយព្រោះអ្នកទាំង២នោះបានចុះទៅ ចង់យកហ្វូងសត្វរបស់គេ
22 ឯអេប្រាអិមជាឪពុក ក៏កាន់ទុក្ខជាយូរថ្ងៃ ហើយពួកបងប្អូនក៏មកជួយរំដោះទុក្ខ