29 ហើយតាមព្រំដែននៃពួកកូនចៅម៉ាន៉ាសេ នោះមានក្រុងបេត-សៀន និងភូមិនៅជុំវិញ ក្រុងត្អាណាក និងភូមិនៅជុំវិញ ក្រុងមេគីដោ និងភូមិនៅជុំវិញ ក្រុងដោរ និងភូមិនៅជុំវិញទាំងប៉ុន្មាន ពួកកូនចៅយ៉ូសែប ជាកូនអ៊ីស្រាអែល គេនៅក្នុងទីក្រុងទាំងនោះ។
30 ឯកូនរបស់អេស៊ើរគឺយីមន៉ា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រីគេ
31 ឯកូនបេរា គឺហេប៊ើរ និងម៉ាលគាល ជាឪពុកប៊ីសាវីត
32 ហើយហេប៊ើរបង្កើតយ៉ាផ្លេត សូមើរ ហូថាម និងស៊ូអា ដែលជាប្អូនស្រីគេ
33 ឯកូនរបស់យ៉ាផ្លេត គឺផាសាក់ ប៊ីមហាល និងអ័សវ៉ាត នេះសុទ្ធតែជាកូនយ៉ាផ្លេត
34 ឯកូនរបស់សូមើរ គឺអ័ហ៊ី រ៉ូកា ហ៊ូបបា និងអើរ៉ាម
35 កូនរបស់ហេលេមជាប្អូនគាត់ គឺសូផា យីមន៉ា សេលេស និងអាំម៉ាល