3 ឯកូនរបស់អ៊ូស៊ី គឺយីសរ៉ាហ៊ា ហើយកូនរបស់យីសរ៉ាហ៊ា គឺមីកែល អូបាឌា យ៉ូអែល និងយីសយ៉ា ទាំងអស់មាន៥នាក់ ដែលសុទ្ធតែជាមេ
4 ហើយនៅជាមួយនឹងគេ មានពួកទាហានសំរាប់ចំបាំង ចំនួន៣ម៉ឺន៦ពាន់នាក់ តាមដំណតាមវង្សានុវង្សរបស់ពួកអយ្យកោគេ ពីព្រោះគេមានប្រពន្ធមានកូនច្រើន
5 រួមពួកបងប្អូនគេ នៅក្នុងពួកគ្រួអ៊ីសាខារទាំងប៉ុន្មាន ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលរាប់តាមពង្សាវតារគេ នោះមានចំនួន៨ម៉ឺន៧ពាន់នាក់។
6 ឯកូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ និងយេឌីអែល ទាំងអស់មាន៣នាក់
7 ឯកូនរបស់បេឡា គឺអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី ទាំងអស់មាន៥នាក់ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ហើយជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន តាមពង្សាវតាររបស់គេ នោះបានរាប់ចំនួនជា២ម៉ឺន២ពាន់៣៤នាក់
8 ឯកូនរបស់បេគើរ គឺសេមីរ៉ា យ៉ូអាស អេលាស៊ើរ អេលីយ៉ូន៉ាយ អំរី យេរេម៉ូត អ័ប៊ីយ៉ា អ័ណាថូត និងអ័ឡាមែត នេះសុទ្ធតែជាកូនរបស់បេគើរ
9 ក៏បានរាប់គេតាមពង្សាវតារ តាមដំណគេ សុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ឃើញមានចំនួន២ម៉ឺន២០០នាក់