១ របាក្សត្រ 7:5-11 KHOV

5 រួម​ពួក​បង​ប្អូន​គេ នៅ​ក្នុង​ពួក​គ្រួ​អ៊ីសាខារ​ទាំង​ប៉ុន្មាន ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​រាប់​តាម​ពង្សាវតារ​គេ នោះ​មាន​ចំនួន​៨​ម៉ឺន​៧​ពាន់​នាក់។

6 ឯ​កូន​របស់​បេន‌យ៉ា‌មីន គឺ​បេឡា បេគើរ និង​យេឌី‌អែល ទាំង​អស់​មាន​៣​នាក់

7 ឯ​កូន​របស់​បេឡា គឺ​អេសបូន អ៊ូស៊ី អ៊ូស៊ាល យេរី‌ម៉ូត និង​អ៊ីរី ទាំង​អស់​មាន​៥​នាក់ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ហើយ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន តាម​ពង្សាវតារ​របស់​គេ នោះ​បាន​រាប់​ចំនួន​ជា​២​ម៉ឺន​២​ពាន់​៣៤​នាក់

8 ឯ​កូន​របស់​បេគើរ គឺ​សេមីរ៉ា យ៉ូអាស អេលា‌ស៊ើរ អេលី‌យ៉ូ‌ន៉ាយ អំរី យេរេ‌ម៉ូត អ័ប៊ីយ៉ា អ័ណា‌ថូត និង​អ័ឡា‌មែត នេះ​សុទ្ធ​តែ​ជា​កូន​របស់​បេគើរ

9 ក៏​បាន​រាប់​គេ​តាម​ពង្សាវតារ តាម​ដំណ​គេ សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ឃើញ​មាន​ចំនួន​២​ម៉ឺន​២០០​នាក់

10 ឯ​កូន​របស់​យេឌី‌អែល គឺ​ប៊ីល‌ហាន ហើយ​កូន​របស់​ប៊ីល‌ហាន គឺ​យេអ៊ូស បេន‌យ៉ា‌មីន អេហ៊ុឌ ក្នាអា‌ណា សេថាន តើស៊ីស និង​អ័ហ៊ី‌សាហារ

11 នោះ​សុទ្ធ​តែ​ជា​កូន​របស់​យេឌី‌អែល តាម​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​ក្នុង​ពួក​ពល‌ទ័ព​បាន មាន​ចំនួន​១​ម៉ឺន​៧​ពាន់​២០០​នាក់