36 ឯអ័ហាសបង្កើតយេហូអាដាៗបង្កើតអ័លេមេត អាសម៉ាវែត និងស៊ីមរី ឯស៊ីមរីបង្កើតម៉ូសា
37 ម៉ូសាបង្កើតប៊ីនា ប៊ីនាមានកូន ឈ្មោះរេផាយ៉ាៗមានកូន ឈ្មោះអេលាសារ អេលាសារមានកូនឈ្មោះ អ័សេល
38 ឯអ័សេលគាត់មានកូនប្រុស៦នាក់ឈ្មោះ អាសរីកាម បូករូវ អ៊ីសម៉ាអែល ស្អារា អូបាឌា និងហាណាន នោះសុទ្ធតែជាកូនរបស់អ័សេល
39 ឯកូនរបស់អេសែក ជាប្អូនគាត់ គឺអ៊ូឡាមជាកូនច្បង រួចយេអ៊ូសជាកូនទី២ អេលីផាលេតទី៣
40 ឯកូនរបស់អ៊ូឡាម សុទ្ធតែជាអ្នកខ្លាំងពូកែ មានចិត្តក្លាហានស្ទាត់ក្នុងការបាញ់ធ្នូ ហើយគេមានកូន មានចៅជាច្រើន រួមទាំងអស់មាន១៥០នាក់ នេះសុទ្ធតែជាកូនចៅរបស់បេនយ៉ាមីន។