7 គឺណាម៉ាន អ័ហ៊ីយ៉ា និងកេរ៉ា គឺកេរ៉ានេះ ដែលនាំគេផ្លាស់ទៅនោះ ហើយគាត់ក៏បង្កើតអ៊ូសា និងអ័ហ៊ីហ៊ូឌ
8 ឯសាហារែម គាត់បង្កើតកូននៅស្រុកម៉ូអាប់ ក្រោយដែលបានឲ្យគេទៅ ឯប្រពន្ធគាត់ គឺហ៊ូស៊ីម និងប្អារ៉ា
9 ហើយគាត់បង្កើតកូន និងហូដេស ជាប្រពន្ធគាត់ គឺយ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម
10 យេអ៊ូស សុកយ៉ា និងមារម៉ា នោះសុទ្ធតែជាកូនគាត់ ជាកំពូលលើវង្សរបស់ឪពុកគេ
11 គាត់ក៏បង្កើតកូននឹងហ៊ូស៊ីមដែរ គឺអ័ប៊ីធូប និងអែលផ្អាល
12 ឯកូនរបស់អែលផ្អាល គឺហេប៊ើរ មីសាម សេមើរ ជាអ្នកដែលសង់ក្រុងអូណូរ និងក្រុងឡូឌ ព្រមទាំងភូមិនៅជុំវិញទាំងប៉ុន្មានផង
13 ហើយបេរា និងសេម៉ា ដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាពួកអ្នកស្រុកអាយ៉ាឡូន គេបានឈ្នះធ្វើឲ្យពួកអ្នកស្រុកកាថរត់ចេញ