1 គឺយ៉ាងនោះដែលបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល រួចមក ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
2 រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរអាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី និងពួកនេធីនិម
3 ឯពួកកូនចៅយូដា ពួកកូនចៅបេនយ៉ាមីន ពួកកូនចៅអេប្រាអិម និងម៉ាន៉ាសេ គេសុទ្ធតែនៅក្រុងយេរូសាឡិម
4 ក្នុងពួកកូនរបស់ពេរេសជាកូនយូដា នោះមានអ៊ូថាយ ជាកូនអាំមីហ៊ូត ដែលជាកូនអំរីៗជាកូនអ៊ីមរីៗជាកូនបានី
5 ហើយក្នុងពួកស៊ីឡូរ នោះមានអ័សាយ៉ា ជាកូនច្បង និងកូនចៅគាត់ទាំងអស់