១ របាក្សត្រ 9:1-7 KHOV

1 គឺ​យ៉ាង​នោះ​ដែល​បាន​រាប់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពង្សាវតារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រា‌អែល រួច​មក ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ី‌ឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។

2 រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី និង​ពួក​នេធីនិម

3 ឯ​ពួក​កូន​ចៅ​យូដា ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ពួក​កូន​ចៅ​អេប្រា‌អិម និង​ម៉ាន៉ាសេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡិម

4 ក្នុង​ពួក​កូន​របស់​ពេរេស​ជា​កូន​យូដា នោះ​មាន​អ៊ូថាយ ជា​កូន​អាំមីហ៊ូត ដែល​ជា​កូន​អំរីៗ​ជា​កូន​អ៊ីមរីៗ​ជា​កូន​បានី

5 ហើយ​ក្នុង​ពួក​ស៊ីឡូរ នោះ​មាន​អ័សាយ៉ា ជា​កូន​ច្បង និង​កូន​ចៅ​គាត់​ទាំង​អស់

6 ក្នុង​ពួក​កូន​សេរ៉ាស នោះ​មាន​យេអួល និង​ពួក​បង​ប្អូន​គាត់ រួម​ទាំង​អស់​មាន​៦៩០​នាក់

7 ក្នុង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន នោះ​មាន​សាលូវ ជា​កូន​មស៊ូឡាម ជា​កូន​ហូដាវា ជា​កូន​ហាសេនួរ