10 ក្នុងពួកសង្ឃ នោះមានយេដាយ៉ា យេហូយ៉ារីប យ៉ាគិន
11 អ័សារាជាកូនហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាមៗ ជាកូនសាដុកៗជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះវិហារនៃព្រះ
12 ព្រមទាំងអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនផាសហ៊ើរៗជាកូនម៉ាលគា ហើយមានម្អាសាយ ជាកូនអ័ឌីអែល ដែលជាកូនយ៉ាសេរ៉ាៗជាកូនមស៊ូឡាមៗជាកូនមស៊ីលេមីតៗជាកូនអ៊ីមមើរ
13 ហើយនឹងបងប្អូនគេ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ទាំងអស់មាន១៧៦០នាក់ ជាពួកមនុស្សស្ទាត់ណាស់ ក្នុងការងារខាងព្រះវិហារនៃព្រះ។
14 ក្នុងពួកលេវី នោះមានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនអាសរីកាមៗជាកូនហាសាបយ៉ា ក្នុងពួកកូនចៅម្រ៉ារី
15 ព្រមទាំងបាកបាការ ហេរេស កាឡាល និងម៉ាថានា ជាកូនមីកា ដែលជាកូនស៊ីកគ្រីៗជាកូនអេសាភ
16 ហើយអូបាឌា ជាកូនសេម៉ាយ៉ា ដែលជាកូនកាឡាលៗជាកូនយេឌូថិន ហើយមានបេរេគា ជាកូនអេសា ដែលជាកូនអែលកាណា នៅភូមិទាំងប៉ុន្មាននៃពួកនថូផា។