១ របាក្សត្រ 9:13-19 KHOV

13 ហើយ​នឹង​បង​ប្អូន​គេ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ទាំង​អស់​មាន​១៧៦០​នាក់ ជា​ពួក​មនុស្ស​ស្ទាត់​ណាស់ ក្នុង​ការ‌ងារ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ។

14 ក្នុង​ពួក​លេវី នោះ​មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​អាស‌រី‌កាមៗ​ជា​កូន​ហាសាបយ៉ា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី

15 ព្រម​ទាំង​បាក‌បាការ ហេរេស កាឡាល និង​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​ស៊ីកគ្រីៗ​ជា​កូន​អេសាភ

16 ហើយ​អូបាឌា ជា​កូន​សេម៉ាយ៉ា ដែល​ជា​កូន​កាឡាលៗ​ជា​កូន​យេឌូថិន ហើយ​មាន​បេរេគា ជា​កូន​អេសា ដែល​ជា​កូន​អែល‌កាណា នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៃ​ពួក​នថូផា។

17 ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ នោះ​មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និង​បង​ប្អូន​គេ ឯ​សាលូម​នេះ គាត់​ជា​មេ​គេ

18 ពី​ដើម​រៀង​មក អ្នក​ទាំង​នោះ​តែង​តែ​ចាំ​ទ្វារ​ស្តេច ជា​ទ្វារ​ទិស​ខាង​កើត ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​លេវី

19 ឯ​សាលូម ជា​កូន​កូរ៉ា ដែល​ជា​កូន​អេបៀ‌សាប់ៗ​ជា​កូន​កូរេ និង​ពួក​បង​ប្អូន​ដែល​ជា​ជំនួរ​វង្ស​ឪពុក​គាត់ គឺ​ជា​ពួក​កូរេ គេ​ត្រួត‌ត្រា​លើ​ការ‌ងារ​របស់​ពួក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល ឯ​ពួក​អយ្យកោ​គេ​ក៏​បាន​ត្រួត‌ត្រា​លើ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​ឆ្មាំ​ទ្វារ​ដែរ