១ របាក្សត្រ 9:17-23 KHOV

17 ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ នោះ​មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និង​បង​ប្អូន​គេ ឯ​សាលូម​នេះ គាត់​ជា​មេ​គេ

18 ពី​ដើម​រៀង​មក អ្នក​ទាំង​នោះ​តែង​តែ​ចាំ​ទ្វារ​ស្តេច ជា​ទ្វារ​ទិស​ខាង​កើត ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​លេវី

19 ឯ​សាលូម ជា​កូន​កូរ៉ា ដែល​ជា​កូន​អេបៀ‌សាប់ៗ​ជា​កូន​កូរេ និង​ពួក​បង​ប្អូន​ដែល​ជា​ជំនួរ​វង្ស​ឪពុក​គាត់ គឺ​ជា​ពួក​កូរេ គេ​ត្រួត‌ត្រា​លើ​ការ‌ងារ​របស់​ពួក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល ឯ​ពួក​អយ្យកោ​គេ​ក៏​បាន​ត្រួត‌ត្រា​លើ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​ឆ្មាំ​ទ្វារ​ដែរ

20 ហើយ​ពី​ដើម​ភីនេ‌ហាស ជា​កូន​អេលាសារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​គាត់

21 ឯ​សាការី ជា​កូន​មសេ‌លេមា គាត់​ជា​អ្នក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល​ជំនុំ

22 អស់​ពួក​អ្នក​ទាំង​នេះ ដែល​បាន​រើស ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​២១២​នាក់ បាន​រាប់​គេ​តាម​ពង្សាវតារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ និង​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការ‌ងារ​នោះ

23 ដូច្នេះ គេ និង​ពួក​កូន​ចៅ​គេ មាន​អំណាច​ត្រួត‌ត្រា​លើ​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ត្រសាល​នៃ​រោង​ឧបោសថ តាម​លំដាប់​វេន