24 មានពួកឆ្មាំទ្វារ នៅគ្រប់ទាំង៤ទិស គឺខាងកើត ខាងលិច ខាងជើង និងខាងត្បូង
25 ឯពួកបងប្អូនគេ ដែលនៅឯភូមិគេរៀងខ្លួន ក៏ត្រូវចូលមកនៅជាមួយម្តងៗអស់៧ថ្ងៃ
26 ដ្បិតពួកលេវីទាំង៤នាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងារគេ ហើយក៏ត្រួតលើបន្ទប់ និងលើរបស់ថ្លៃវិសេសក្នុងព្រះវិហារនៃព្រះ
27 គេមានទីអាស្រ័យនៅជុំវិញព្រះវិហារនៃព្រះ ដ្បិតការងារបើកទ្វាររាល់ព្រឹក នោះស្រេចនៅលើគេ។
28 មានពួកគេខ្លះ ជាអ្នកថែរក្សាភាជនៈ ដែលសំរាប់ការងារ ដ្បិតកាលណាគេយកគ្រឿងទាំងនោះចេញចូល នោះក៏ត្រូវរាប់គ្រប់ពេលវេលា
29 មានខ្លះទៀតបានតាំងឡើង ឲ្យត្រួតមើលប្រដាប់ទាំងប៉ុន្មាន និងភាជនៈរបស់ទីបរិសុទ្ធ ព្រមទាំងម្សៅយ៉ាងម៉ដ្ត ស្រាទំពាំងបាយជូរ និងប្រេង កំញាន ហើយនឹងគ្រឿងក្រអូបផង
30 មានអ្នកខ្លះជាកូនរបស់ពួកសង្ឃ ធ្វើជាអ្នកផ្សំគ្រឿងក្រអូប