១ របាក្សត្រ 9:25-31 KHOV

25 ឯ​ពួក​បង​ប្អូន​គេ ដែល​នៅ​ឯ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា​មួយ​ម្តងៗ​អស់​៧​ថ្ងៃ

26 ដ្បិត​ពួក​លេវី​ទាំង​៤​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការ‌ងារ​គេ ហើយ​ក៏​ត្រួត​លើ​បន្ទប់ និង​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ

27 គេ​មាន​ទី​អាស្រ័យ​នៅ​ជុំវិញ​ព្រះ‌វិហារ​នៃ​ព្រះ ដ្បិត​ការ‌ងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ។

28 មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ ដែល​សំរាប់​ការ‌ងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​ពេល​វេលា

29 មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង ឲ្យ​ត្រួត​មើល​ប្រដាប់​ទាំង​ប៉ុន្មាន និង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង កំញាន ហើយ​នឹង​គ្រឿង​ក្រអូប​ផង

30 មាន​អ្នក​ខ្លះ​ជា​កូន​របស់​ពួក​សង្ឃ ធ្វើ​ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប

31 ឯ​ម៉ាធិធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចំអិន​ក្នុង​ជើង‌ក្រាន