១ របាក្សត្រ 9:31-37 KHOV

31 ឯ​ម៉ាធិធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការ‌ងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចំអិន​ក្នុង​ជើង‌ក្រាន

32 ហើយ​បង​ប្អូន​គេ​ខ្លះ ដែល​ជា​ពួក​កេហាត់​ដូច​គ្នា ក៏​ត្រួត​មើល​ការ​ធ្វើ​នំបុ័ង​តាំង​ទុក​រាល់​តែ​ថ្ងៃ​ឈប់​សំរាក។

33 ឯ​ពួក​អ្នក​ចំរៀង ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឪពុក​ក្នុង​ពួក​លេវី គេ​អាស្រ័យ​នៅ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន ហើយ​ក៏​ទំនេរ​ពី​ការ​ឯ​ទៀត ដ្បិត​គេ​ធ្វើ​ការ‌ងារ​របស់​គេ​ទាំង​យប់​ទាំង​ថ្ងៃ

34 នេះ​ជា​ពួក​អ្នក​ដែល​ជា​កំពូល លើ​វង្ស​នៃ​ពួក​ឪពុក​ក្នុង​ពួក​លេវី តាម​ពង្សាវតារ​គេ គឺ​ជា​មេ​ទាំង​អស់ ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម។

35 ឯ​យេហ៊ី‌អែល ជា​អ្នក​តាំង​ក្រុង​គីបៀន ក៏​នៅ​ក្នុង​ទី​ក្រុង​នោះ​ឯង ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា

36 ឯ​កូន​ច្បង គឺ​អាបដូន រួច​ស៊ើរ គីស បាល នើរ ណាដាប

37 កេដោរ អ័ហ៊ីយ៉ូរ សាការី និង​មីកឡូត