33 ឯពួកអ្នកចំរៀង ដែលសុទ្ធតែជាកំពូលលើវង្សរបស់ពួកឪពុកក្នុងពួកលេវី គេអាស្រ័យនៅក្នុងបន្ទប់ទាំងប៉ុន្មាន ហើយក៏ទំនេរពីការឯទៀត ដ្បិតគេធ្វើការងាររបស់គេទាំងយប់ទាំងថ្ងៃ
34 នេះជាពួកអ្នកដែលជាកំពូល លើវង្សនៃពួកឪពុកក្នុងពួកលេវី តាមពង្សាវតារគេ គឺជាមេទាំងអស់ ហើយគេអាស្រ័យនៅក្នុងក្រុងយេរូសាឡិម។
35 ឯយេហ៊ីអែល ជាអ្នកតាំងក្រុងគីបៀន ក៏នៅក្នុងទីក្រុងនោះឯង ប្រពន្ធគាត់ឈ្មោះម្អាកា
36 ឯកូនច្បង គឺអាបដូន រួចស៊ើរ គីស បាល នើរ ណាដាប
37 កេដោរ អ័ហ៊ីយ៉ូរ សាការី និងមីកឡូត
38 ឯមីកឡូតក៏បង្កើតសាំម៉ា ពួកអ្នកទាំងនោះក៏អាស្រ័យនៅជាមួយនឹងបងប្អូនគេ នៅក្នុងក្រុងយេរូសាឡិមដែរ។
39 ឯនើរគាត់បង្កើតគីស គីសបង្កើតសូលៗបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ និងអែស-បាល