លូកា 1:1-5 KHOV

1 មាន​មនុស្ស​ជា​ច្រើន បាន​ផ្តើម​តែង​រឿង ពី​អស់​ទាំង​ការ​ដែល​ពួក​យើង​ខ្ញុំ​បាន​ជឿ‌ជាក់

2 ដូច​ជា​គេ​បាន​ប្រាប់​មក​យើង​ខ្ញុំ ដែល​គេ​បាន​ឃើញ​ការ​ទាំង​នោះ​ជាក់​នឹង​ភ្នែក តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ធ្វើ​ជា​អ្នក​បំរើ​ផ្សាយ​ព្រះ‌បន្ទូល

3 ហេតុ​នោះ​បាន​ជា​ខ្ញុំ​គិត​ថា គួរ​គប្បី​ឲ្យ​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​លោក​ដោយ​លំដាប់​ដែរ ឱ​ព្រះ‌តេជ‌ព្រះ‌គុណ​ថេវ‌ភីល​អើយ ដ្បិត​ខ្ញុំ​បាន​ពិនិត្យ​ពី​រឿង​ទាំង​នោះ តាំង​តែ​ពី​ដើម​រៀង​មក ដោយ​ហ្មត់‌ចត់​ហើយ

4 ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​ពី​សេចក្ដី​ពិត​នៃ​អស់​ទាំង​សេចក្ដី ដែល​គេ​បាន​បង្រៀន​លោក។

5 កាល​នៅ​រាជ្យ​ហេរ៉ូឌ ជា​ស្តេច​ស្រុក​យូដា នោះ​មាន​សង្ឃ​១​ក្នុង​ពួក​លោក​អ័ប៊ីយ៉ា នាម​សាការី ប្រពន្ធ​ឈ្មោះ​អេលី‌សាបិត ជា​ពូជ​លោក​អើរ៉ុន