63 លោកសូមក្តារខៀនមកសរសេរថា វាឈ្មោះយ៉ូហាន នោះគេមានសេចក្ដីអស្ចារ្យទាំងអស់គ្នា
64 ខណៈនោះ មាត់លោកបើកឡើងជា១រំពេច អណ្តាតក៏រលាស់បាន ហើយលោកពណ៌នាសរសើរដល់ព្រះ
65 ឯមនុស្សដែលនៅជុំវិញទាំងប៉ុន្មាន ក៏កើតមានសេចក្ដីភ័យខ្លាច រួចគេរ៉ាយរ៉ាប់រឿងនេះទួទៅពេញក្នុងស្រុកភ្នំរបស់ខេត្តយូដា
66 ហើយអស់អ្នកដែលឮ ក៏ទុកតែក្នុងពោះដោយថា ដូច្នេះ តើកូននេះនឹងបានជាអ្វី ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងវា។
67 រីឯសាការី ជាឪពុក ក៏បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ហើយទាយថា
68 សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់
69 ព្រមទាំងបង្កើតព្រះដ៏មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ សំរាប់នឹងជួយសង្គ្រោះយើងផង