69 ព្រមទាំងបង្កើតព្រះដ៏មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ សំរាប់នឹងជួយសង្គ្រោះយើងផង
70 ដូចជាទ្រង់មានព្រះបន្ទូល ដោយមាត់ពួកហោរាបរិសុទ្ធរបស់ទ្រង់តាំងពីបុរាណមក
71 គឺជាសេចក្ដីសង្គ្រោះ ឲ្យរួចពីខ្មាំងសត្រូវយើង ហើយពីកណ្តាប់ដៃនៃអស់អ្នកណាដែលស្អប់យើង
72 ដើម្បីនឹងសំរេចសេចក្ដីមេត្តាករុណា ដល់ពួកអយ្យកោយើង ហើយនឹងនឹកចាំពីសេចក្ដីសញ្ញាបរិសុទ្ធរបស់ទ្រង់
73 គឺជាសម្បថ ដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាអយ្យកោយើងថា
74 នឹងបើកឲ្យយើងបានសង្គ្រោះ រួចពីកណ្តាប់ដៃពួកខ្មាំងសត្រូវ ដើម្បីឲ្យបានបំរើទ្រង់ ឥតភ័យខ្លាច
75 ដោយសេចក្ដីបរិសុទ្ធ និងសេចក្ដីសុចរិត នៅចំពោះទ្រង់ អស់១ជីវិតយើង