77 ប្រយោជន៍ឲ្យរាស្ត្រទ្រង់បានស្គាល់សេចក្ដីសង្គ្រោះ ជាការប្រោសឲ្យគេរួចពីបាប
78 ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាល ភ្លឺមកដល់យើងពីស្ថានដ៏ខ្ពស់
79 ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្ដីងងឹត ហើយក្នុងម្លប់នៃសេចក្ដីស្លាប់ ប្រយោជន៍ឲ្យបានដំរង់ជើងយើង តាមផ្លូវសុខសាន្តវិញ។
80 រីឯទារកនោះ ក៏កាន់តែធំឡើង បានចំរើនកំឡាំងខាងវិញ្ញាណជាខ្លាំងឡើង ហើយនៅតែក្នុងទីរហោស្ថាន ដរាបដល់ថ្ងៃ ដែលបង្ហាញខ្លួន ឲ្យសាសន៍អ៊ីស្រាអែលបានឃើញ។