1 លុះក្រោយការទាំងនោះមក ព្រះអម្ចាស់ទ្រង់ដំរូវ៧០នាក់ទៀត ហើយចាត់គេឲ្យទៅមុនទ្រង់ មួយគូៗក្នុងគ្រប់ក្រុង គ្រប់កន្លែងដែលទ្រង់គិតយាងទៅ
2 ទ្រង់ក៏មានព្រះបន្ទូលទៅគេថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ឲ្យសូមអង្វរដល់ព្រះអម្ចាស់ចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់
3 ទៅចុះ មើលខ្ញុំប្រើអ្នករាល់គ្នាទៅ ដូចជាកូនចៀម នៅកណ្តាលហ្វូងស្វាន
4 កុំឲ្យយកកាបូប ឬយាម ឬស្បែកជើងឡើយ ក៏កុំឲ្យគំនាប់អ្នកណាតាមផ្លូវផង
5 ឯផ្ទះណា ដែលអ្នករាល់គ្នាចូលទៅ នោះមុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្ដីសុខសាន្ត