លូកា 10:38-42 KHOV

38 កាល​កំពុង​តែ​នាំ​គ្នា​ទៅ នោះ​ទ្រង់​យាង​ចូល​ទៅ​ភូមិ​១ ហើយ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​អញ្ជើញ​ទ្រង់​ទៅ​ក្នុង​ផ្ទះ

39 នាង​មាន​ប្អូន​ស្រី​១​ឈ្មោះ​ម៉ារា នាង​នោះ​បាន​អង្គុយ​ស្តាប់​ព្រះ‌បន្ទូល នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អម្ចាស់

40 ឯ​ម៉ាថា នាង​មាន​ការ​រវល់​ជា​ច្រើន ក៏​ចូល​មក​ទូល​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់ ឲ្យ​ខ្វល់‌ខ្វាយ​បំរើ​តែ​ម្នាក់​ឯង​ទេ​ឬ​អី សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង

41 ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ម៉ាថាៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀប‌ចំ​ធ្វើ​អី​ច្រើន​ម៉្លេះ

42 មាន​សេចក្ដី​តែ​១​ទេ ដែល​សំរាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ។