លូកា 12:55-59 KHOV

55 ហើយ​កាល​ណា​ខ្យល់​បក់​ពី​ខាង​ត្បូង នោះ​អ្នក​រាល់​គ្នា​ថា ថ្ងៃ​នេះ មុខ​ជា​ក្តៅ នោះ​ក៏​មាន​ដែរ

56 ឱ​មនុស្ស​កំពុត​អើយ អ្នក​រាល់​គ្នា​ចេះ​សំគាល់​សភាព​ដី ហើយ​នឹង​មេឃ​បាន ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​មិន​ស្គាល់​ពេល​វេលា​នេះ។

57 ហើយ​ហេតុ​អ្វី​បាន​ជា​មិន​ពិចារណា ក្នុង​ខ្លួន​អ្នក​រាល់​គ្នា ពី​សេចក្ដី​ណា​ដែល​សុចរិត

58 ដ្បិត​ដែល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ទៅ​ឯ​ចៅ‌ហ្វាយ ជា​មួយ​នឹង​សត្រូវ​អ្នក នោះ​ចូរ​ខំ​ប្រឹង​ដោះ​ខ្លួន​ឲ្យ​រួច​ចេញ ក្រែង​គេ​ទាញ​អូស​អ្នក​ទៅ​ឯ​ចៅ‌ក្រម ចៅ‌ក្រម​ប្រគល់​អ្នក​ដល់​នាយ​ភូឃុំ ហើយ​នាយ​ភូឃុំ​នឹង​ដាក់​អ្នក​ជាប់​គុក

59 ខ្ញុំ​ប្រាប់​អ្នក​ថា ដែល​អ្នក​នៅ​ខ្វះ​តែ​កន្លះ​សេន​នឹង​សង​គេ​ឲ្យ​គ្រប់ នោះ​នឹង​ចេញ​ពី​ទី​នោះ​មិន​រួច​ឡើយ។