លូកា 13:27-33 KHOV

27 តែ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ នែ អស់​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ

28 ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​ត្រូវ​បោះ​ទៅ​ក្រៅ នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ នៅ​ទី​នោះ ដោយ​ឃើញ​លោក​អ័ប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ហើយ​អស់​ទាំង​ហោរា​នៅ​ក្នុង​នគរ​ព្រះ

29 ដ្បិត​នឹង​មាន​មនុស្ស​ពី​ទិស​ខាង​កើត ខាង​លិច ខាង​ជើង ហើយ​ខាង​ត្បូង មក​អង្គុយ​ក្នុង​នគរ​ព្រះ​ដែរ

30 ហើយ​មើល​នឹង​មាន​មនុស្ស​ក្រោយ​ទៅ​ជា​មុន និង​មនុស្ស​មុន​ទៅ​ជា​ក្រោយ​វិញ។

31 នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារី‌ស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិត​ស្តេច​ហេរ៉ូឌ​រក​ចង់​សំឡាប់​លោក

32 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​សត្វ​កញ្ជ្រោងនោះ​ថា មើល​ខ្ញុំ​ដេញ​អារក្ស ហើយ​ប្រោស​មនុស្ស​ឲ្យ​ជា នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក លុះ​ដល់​ថ្ងៃ​ទី​៣ ខ្ញុំ​នឹង​បាន​សំរេច​ការ

33 ប៉ុន្តែ ត្រូវ​ឲ្យ​ខ្ញុំ​ដើរ​តាម​ផ្លូវ​ខ្ញុំ​ទៅ នៅ​ក្នុង​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ហើយ​ខាន​ស្អែក​ទៀត ដ្បិត​គ្មាន​ទំនង​ឲ្យ​ហោរា​ណា​វិនាស ក្រៅ​ពី​ក្រុង​យេរូ‌សាឡិម​ទេ