លូកា 14:15-21 KHOV

15 កាល​ម្នាក់ ដែល​អង្គុយ​នៅ​តុ​ជា​មួយ បាន​ឮ​ពាក្យ​ទាំង​នោះ គាត់​ក៏​ទូល​ទ្រង់​ថា មាន​ពរ​ហើយ អ្នក​ណា​ដែល​នឹង​បរិភោគ​ក្នុង​នគរ​ព្រះ

16 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មាន​បុរស​ម្នាក់​រៀប​ជប់‌លៀង​ជា​យ៉ាង​ធំ ក៏​អញ្ជើញ​មនុស្ស​ជា​ច្រើន

17 ដល់​ពេល​ជិត​ស៊ី​លៀង គាត់​ប្រើ​បាវ​ឲ្យ​ទៅ​ប្រាប់​ពួក​ភ្ញៀវ​ថា សូម​អញ្ជើញ​មក ដ្បិត​ទាំង​អស់​បាន​រៀប​ប្រុង​ជា​ស្រេច​ហើយ

18 តែ​គេ​ចាប់​តាំង​ដោះ​សា​ដូច​គ្នា​ទាំង​អស់ អ្នក​មុន​និយាយ​ថា ខ្ញុំ​បាន​ទិញ​ចំការ ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ចំការ​នោះ សូម​ឲ្យ​លោក​អត់​ទោស

19 ម្នាក់​ទៀត​ថា ខ្ញុំ​បាន​ទិញ​គោ​៥​នឹម ខ្ញុំ​ត្រូវ​ទៅ​ល​វា​មើល​សូម​ឲ្យ​លោក​អត់​ទោស

20 ម្នាក់​ទៀត​ក៏​ថា ខ្ញុំ​ទើប​នឹង​ការ​ប្រពន្ធ​ហើយ ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​ទៅ​មិន​បាន

21 បាវ​នោះ​ក៏​ត្រឡប់​ទៅ​វិញ ជំរាប​ចៅ‌ហ្វាយ​ខ្លួន​តាម​ដំណើរ​នោះ ដូច្នេះ លោក​ប្រាប់​ទៅ​បាវ ទាំង​កំហឹង​ថា ចូរ​ប្រញាប់​ចេញ​ទៅ​ឯ​ផ្លូវ​តូច​ធំ​នៅ​ទី​ក្រុង នាំ​អស់​ពួក​មនុស្ស​ក្រ ពិការ ខ្វាក់ និង​ខ្ញើច ចូល​មក​ឲ្យ​ឆាប់