1 អស់ទាំងអ្នកយកពន្ធ និងអ្នកមានបាប គេក៏ចូលមកជិត ដើម្បីស្តាប់ទ្រង់
2 នោះពួកផារីស៊ី និងពួកអាចារ្យគេឌុកដាន់ថា អ្នកនេះទទួលមនុស្សបាប ហើយក៏ស៊ីជាមួយនឹងគេផង
3 តែទ្រង់មានព្រះបន្ទូល ជាពាក្យប្រៀបប្រដូចនេះ ដល់គេថា
4 ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានចៀម១រយ តែបាត់១ តើមិនទុកចៀម៩៩ឲ្យនៅទីរហោស្ថាន ដើម្បីនឹងទៅតាមរកចៀម១ដែលបាត់ ទាល់តែឃើញទេឬអី
5 កាលណារកឃើញហើយ នោះក៏លើកព្រនរមក ដោយអំណរ
6 លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ និងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ